khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា ឈ្វេងយល់ពីវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្ត ព្រមទាំងបានទស្សនាសកម្មភាពនៃការបង្រៀន និងរៀន ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង ហើយរិះរកវិធីសាស្រ្តចាំបាច់រួមគ្នាដោះស្រាយ ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំឱ្យបានកាន់តែប្រសើរ ថែមទៀត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ។
    បន្ទាប់ពីបានស្តាប់មតិស្វាគមន៍ ការធ្វើសេចក្តីរាយការណ៍ អំពីសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈម តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ កោតសរសើរ និងលើកទឹកចិត្ត ព្រមទាំងផ្តល់អនុសាសន៍មួយចំនួនដូចជា៖
    -ត្រូវថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ ទាំងរូបី និងអរូបី ការបង្កើតស្នាដៃសិល្បៈ និងឧស្សាហកម្មវប្បធម៌ ពីព្រោះថានយោបាយវប្បធម៌ ពិតជាមានមហិច្ឆិតាក្នុងការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មវប្បធម៌សម្រាប់យើងទាំងអស់គ្នា។ ក្នុងន័យនេះ ទាមទារការគាំពារគ្រប់បែបយ៉ាងដល់អ្នកបន្តវេន ក៏ដូចជាការផ្តល់កិត្តិយស គឺជាបញ្ហាសំខាន់ណាស់។
    – ទីតាំងរបស់វប្បធម៌ ក្នុងសង្គមពិតជាមានសារសំខាន់ណាស់ ប៉ុន្តែផ្លូវឆ្ពោះទៅធ្វើភាវូបនីយកម្មវប្បធម៌នៅវែងឆ្ងាយ ករណីនេះ គឺផ្ទុយនឹងការអប់រំចំណេះទូទៅ ការអប់រំបច្ចេកទេសវិជ្ជាជីវៈលើមុខវិជ្ជាឯកទេស ក្រៅពីវប្បធម៌ និងសិល្បៈ ដែលមានការចូលរួមកុះករពីផ្នែករដ្ឋ និងឯកជន។
    – ឌីជីថលនីយកម្ម ពិតជាមានចំណុចវិជ្ជមាន និងអវិជ្ជមាន ក្នុងន័យនេះទាមទារឱ្យយើងខិតខំប្រែក្លាយការលំបាករបស់យើងឱ្យទៅជាសក្តានុពល ហើយខិតខំសិក្សាពីបទពិសោធន៍ នៃបណ្តារប្រទេសដែលបាននឹងកំពុងដោះស្រាយបញ្ហាប្រឈម។
    – នយោបាយគាំទ្រប្រកបដោយសកម្មភាពជាក់ស្ដែងពិតជាតម្រូវការចាំបាច់ ដើម្បីដោះស្រាយបញ្ហាខាងលើ។
    -សហប្រតិបត្តិការជាតិ អន្តរជាតិ (ក្រសួងអប់រំ ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ អាជ្ញាធរដែនដី អង្គការក្រៅរដ្ឋាភិបាល និងដៃគូរអន្តរជាតិ)។
    -ប្រមូលផ្ដុំគ្រប់ធនធាន ដើម្បីបណ្តុះបណ្តាលក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌគ្រប់គ្រងសំដៅបម្រើឱ្យវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
    -ការស្រាវជ្រាវ ការចងក្រង និងការផ្សព្វផ្សាយវប្បធម៌ ជាបញ្ហាសំខាន់ណាស់។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ